ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលទើបនឹងបញ្ចប់ទៅដោយរលូន និងអស្ចារ្យ ក្នុងនោះក៏មានតារាចម្រៀង ៣រូប ដែលទទួលបានការចាប់អារម្មណ៍រួមជាមួយការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗដែលទៅទស្សនាដោយផ្ទាល់។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលជំរុញឲ្យ អ្នកនាង ឱក សុគន្ធកញ្ញា លោក ជីដេវីត និងលោកវណ្ណដា បានច្រៀងក្នុងកម្មវិធីនេះ។ អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេស្គាល់ថាជាតារាចាស់វស្សាដែលពេញទៅដោយសមត្ថភាព និងទេពកោសល្យ លើសពីនេះទៅទៀតអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បើនិយាយពីវិស័យសិល្បៈចម្រៀងវិញ អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ផ្ដើមអាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដោយធ្លាប់ឆ្លងកាត់ផលិតកម្មចំនួន ៤ គឺ រស្មីស្ទឹងសង្កែ U2 Rock Sunday និងចុងក្រោយ ហង្សមាស។ ក្រោយចូលផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេកត់សម្គាល់ថាសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំងឡើងរហូត ត្រូវបានជ្រើសរើសជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើន ព្រមទាំងមានហ្វេនៗដាក់រហ័សនាមថា ជារាជនីពាណិជ្ជកម្ម។ លោក ងួន ចាន់ដេវីត G-Devith ត្រូវបានគេស្គាល់ថាជាតារាចម្រៀងរ៉េប...