Skip to main content

Posts

Showing posts with the label ប្រជុំតារាខ្មែរ

ហេតុផលធ្វើឲ្យតារា ៣ដួងនេះ ឡើងច្រៀងក្នុងព្រឹត្តិការណ៍ជាតិ រហូតផ្ទុះពេញបណ្ដាញសង្គម

  ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលទើបនឹងបញ្ចប់ទៅដោយរលូន និងអស្ចារ្យ ក្នុងនោះក៏មានតារាចម្រៀង ៣រូប ដែលទទួលបានការចាប់អារម្មណ៍រួមជាមួយការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗដែលទៅទស្សនាដោយផ្ទាល់។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលជំរុញឲ្យ អ្នកនាង ឱក សុគន្ធកញ្ញា លោក ជីដេវីត និងលោកវណ្ណដា បានច្រៀងក្នុងកម្មវិធីនេះ។ អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេស្គាល់ថាជាតារាចាស់វស្សាដែលពេញទៅដោយសមត្ថភាព និងទេពកោសល្យ លើសពីនេះទៅទៀតអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បើនិយាយពីវិស័យសិល្បៈចម្រៀងវិញ អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ផ្ដើមអាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដោយធ្លាប់ឆ្លងកាត់ផលិតកម្មចំនួន ៤ គឺ រស្មីស្ទឹងសង្កែ U2 Rock Sunday និងចុងក្រោយ ហង្សមាស។ ក្រោយចូលផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេកត់សម្គាល់ថាសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំងឡើងរហូត ត្រូវបានជ្រើសរើសជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើន ព្រមទាំងមានហ្វេនៗដាក់រហ័សនាមថា ជារាជនីពាណិជ្ជកម្ម។ លោក ងួន ចាន់ដេវីត G-Devith ត្រូវបានគេស្គាល់ថាជាតារាចម្រៀងរ៉េប...

មកដឹងពីប្រវត្តិរូបខ្លះៗរបស់ វណ្ណដា ដែលហ្វេនៗស្រាវជ្រាវមកបាន!

  ភ្នំពេញ ៖  បច្ចុប្បន្ន វណ្ណដា  កំពុងសាងប្រជាប្រិយភាពខ្លាំង ជាមួយស្នាដៃចម្រៀងរបស់លោកដោយទទួលបានការគាំទ្រខ្លាំងពីហ្វេនៗនៅកម្ពុជាផ្ទាល់ ហើយក៏ជាមោទនភាពសម្រាប់អ្នកគាំទ្រផងដែរចំពោះវត្តមានរបស់លោកបានឡើងសម្ដែង នៅក្នុងកម្មវិធីធំលំដាប់អន្តរជាតិ  ASEAN MUSICSHOWCASE FESTIVAL 2021  កាលពីពេលថ្មីៗនេះ។ វណ្ណដា ក្នុងនាមជាអ្នកគាំទ្រតាមដាន  Idol រូបនេះមកយូរហើយ តោះមកដឹងពីប្រវត្តិរូបខ្លះៗរបស់  វណ្ណដា  ដែលហ្វេនៗស្រាវជ្រាវមកបានអាចនឹងមានអ្នកគាំទ្រខ្លះពុំធ្លាប់បានដឹងពីមុន ដូចខាងក្រោម ៖ ១.ប្រវត្តិខ្លះៗរបស់ វណ្ណដា - ឈ្មោះកំណើត :  ម៉ាន់ វណ្ណដា (Vannda Mann) - ថ្ងៃខែឆ្នាំកំណើត: ថ្ងៃទី២២​ ខែ មករា ឆ្នាំ ១៩៩៧  - កន្លែងកំណើត: ខេត្តព្រះសីហនុ ប្រទេសកម្ពុជា - អាជីព: អ្នកចម្រៀង, Rapper,Producer, Song Writer - ប្រភេទចម្រៀង:  Rap,Hip Hop វណ្ណដា ២. ដំណើរសិល្បៈរបស់ វណ្ណដា - ចូលសិល្បៈ ឆ្នាំ ២០១៤ - ឆ្នាំដែលមានសកម្មភាពសកម្ម: ២០១៦ មកដល់បច្ចុប្បន្ន - ឧបករណ៍តន្ត្រី:  Guitar,Keyboard, Daw -  វណ្ណដា  ចូលកុងត្រាក្រោមទ្រនំផលិតកម្ម Baramey - បារមី Production  ន...