ភ្នំពេញ ៖ បច្ចុប្បន្ន វណ្ណដា កំពុងសាងប្រជាប្រិយភាពខ្លាំង ជាមួយស្នាដៃចម្រៀងរបស់លោកដោយទទួលបានការគាំទ្រខ្លាំងពីហ្វេនៗនៅកម្ពុជាផ្ទាល់ ហើយក៏ជាមោទនភាពសម្រាប់អ្នកគាំទ្រផងដែរចំពោះវត្តមានរបស់លោកបានឡើងសម្ដែង នៅក្នុងកម្មវិធីធំលំដាប់អន្តរជាតិ ASEAN MUSICSHOWCASE FESTIVAL 2021 កាលពីពេលថ្មីៗនេះ។ វណ្ណដា ក្នុងនាមជាអ្នកគាំទ្រតាមដាន Idol រូបនេះមកយូរហើយ តោះមកដឹងពីប្រវត្តិរូបខ្លះៗរបស់ វណ្ណដា ដែលហ្វេនៗស្រាវជ្រាវមកបានអាចនឹងមានអ្នកគាំទ្រខ្លះពុំធ្លាប់បានដឹងពីមុន ដូចខាងក្រោម ៖ ១.ប្រវត្តិខ្លះៗរបស់ វណ្ណដា - ឈ្មោះកំណើត : ម៉ាន់ វណ្ណដា (Vannda Mann) - ថ្ងៃខែឆ្នាំកំណើត: ថ្ងៃទី២២ ខែ មករា ឆ្នាំ ១៩៩៧ - កន្លែងកំណើត: ខេត្តព្រះសីហនុ ប្រទេសកម្ពុជា - អាជីព: អ្នកចម្រៀង, Rapper,Producer, Song Writer - ប្រភេទចម្រៀង: Rap,Hip Hop វណ្ណដា ២. ដំណើរសិល្បៈរបស់ វណ្ណដា - ចូលសិល្បៈ ឆ្នាំ ២០១៤ - ឆ្នាំដែលមានសកម្មភាពសកម្ម: ២០១៦ មកដល់បច្ចុប្បន្ន - ឧបករណ៍តន្ត្រី: Guitar,Keyboard, Daw - វណ្ណដា ចូលកុងត្រាក្រោមទ្រនំផលិតកម្ម Baramey - បារមី Production ន...