Skip to main content

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា 

យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» អត្ថាធិប្បាយ​ថា ពាក្យ​ថា «​ខោ​ល​» ឬ «​ល្ខោនខោល​» បើ​តាម​សង្ឃដីកា​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​បាន​កត់​ទុក​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១០២​ថា ៖ ខោល​គឺជា​ពួក​ល្ខោន​ប្រុស រឿង​«​រាមកេរ្តិ៍ » ។


កម្ពុជា ល្ខោនខោល ភា​ណី​ ប្រវត្តិ​

ចំពោះ​លោក​ហ្ស​ក សឺ​ដេ​ស វិញ បើ​តាម​ប្រសាសន៍​របស់​លោក​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ស្រង់​យក​មក​ចុះ​ក្នុង​កម្រង​សិក្សា​កថា «Annale de l’ URBA No 1» បោះពុម្ព​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១៥៧​ថា​៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។
ដូច្នេះ​សម្រាប់​លោក​សឺ​ដេ​ស ល្ខោនខោល​គឺជា «​ល្ខោន​នៃ​របាំ​ស្វា​» ។


ចំណែក​អ្នកឧកញ៉ា​ទេព​ពិ​ទូរ ក្រ​សេ​មគ​ន្ថ​បណ្ឌិត​វិញ នៅ​ក្នុង​ទស្សនាវដ្តី​កម្ពុជ​សូ​រិ​យា​លេខ​៣ ខែមីនា ឆ្នាំ​១៩៤៨ លោក​បាន​ពោល​ថា​៖ «​ចំណែក​ល្ខោនខោល​នោះ គេ​កំណត់​លេង​ចំពោះតែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់​គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេ​យ្យ​សាស្ត្រ គឺ​លេង​រឿង​អវតា «​បែងភាគ​» របស់​ព្រះ​ជា​ម្ចាស់​ដូច​រឿង​រាមកេរ្តិ៍ «​រាមាយណៈ​» សឹង​ជា​ប្រវត្តិ​របស់​ព្រះ​ជា​ម្ចាស់​នោះ​ដើម្បី​ប្រកាស​កិត្តិគុណ សេចក្តី​ខ្លាំងពូកែ និង​ក្លាហាន​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​បែងភាគ​ឱ្យមក​កើត ដូច​យ៉ាង​ព្រះ​រាម​តាម​ក្បួន​ថា លេង​រឿង​ដូច្នេះ​ជា​ហេតុ​ឱ្យ​កើត​មង្គល​សួស្តី ដល់​អ្នកលេង និង​ជាទី​ប្រោសប្រាណ​របស់​ព្រះ​ជា​ម្ចាស់ ទើប​គេ​និយម​លេង​មក​ដល់​ឥឡូវ​នេះ»។
ឯ​ពាក្យ​ខោល​ក្នុង​ជីវភាព​ប្រជាជន​កម្ពុជា​វិញ គេ​និយម​ប្រើ​ពាក្យ​នេះ​សម្រាប់​សម្គាល់​គោ ឬ​ក្របី​ដែល​មាន​ស្នែង​ខ្លី ហើយ​ខុប​ចុះ​ក្រោម ឬ​ក៏​សម្គាល់​សត្វ​កន្ទុយ​ខ្លី ឬ​បើ​មិន​ដូច្នោះ​ទេ បើកាលណា​គេ​និយាយ​ថា​៖ ធ្វើ​អ្វី​មួ​​យ​ខោល​តែ​ម្តង​… នោះ​បាន​សេចក្តី​ថា ធ្វើ​អ្វីមួយ​នោះ គឺ​ធ្វើ​ដោយ​ឥត​បាន​ព្រាង​ទុក ឬ​គិត​ទុកជា​មុន​ឡើយ ពោល​គឺ​គិត​ឃើញ​ភ្លាម ឬ​ជួប​ភ្លាម​ធ្វើ​ភ្លាម​តែ​ម្តង ។
សម្តី​របស់​លោក​អ្នកប្រាជ្ញ​បណ្ឌិត និង​ការ​និយម​របស់​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្គាល់​ខោល ឬ​ល្ខោនខោល​នេះ មាន​ន័យ​សមរម្យ​ល្អ​ណាស់ ព្រោះ​បើ​យើង​ពិនិត្យ​មើល​ទម្រង់​ល្ខោនខោល ដែល​សេសសល់​ដល់​យើង​សព្វ​ថ្ងៃនេះ យើង​ឃើញ​ថា​៖ ល្ខោនខោល គឺជា​ល្ខោន​ពាក់​មុខ អ្នក​រាំ​ធ្វើ​កាយវិការ​ឥត​ព្រាង​ទុកជា​មុន ដើម្បី​ត្រាប់​ពាក្យ​សម្តី របស់​អ្នក​ពោល ដែល​ជា​អ្នកមាន​នាទី​ដឹកនាំ​រឿង និង​រៀបរាប់​រឿង ។ ទម្រង់​នេះ​សម្តែង​បាន​តែ​រឿង​រាមកេរ្តិ៍​មួ​​យ​គត់ ដែល​ជា​រឿង​ពោរពេញ​ទៅ​ដោយ​តួអង្គ​យក្ស​ហើយ​និង​ស្វា​។ ឯការ​សម្តែង​វិញ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ត្រស្តិ​សង្ក្រាន្ត គឺ​ពិធី​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ៖ រាំ​ដើម្បី​បំបាត់​ឧបទ្រពចង្រៃ​នៃ​ឆ្នាំ​ចាស់ ហើយ​សុំ​ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​សក្តិ​សិទ្ធិ​ទាំងអស់​ជួយ​ប្រទាន​ស័ព្ទ​សាធុការពរ សេចក្តីសុខ​ចម្រើន សិរី​សួស្តី ជ័យ​មង្គល សុំ​ឱ្យ​បាន​ប្រកប​នឹង​សុភមង្គល និង​សំបូរ​រុងរឿង​ក្នុង​ជីវភាព​ជា​ប្រចាំ​របស់​ប្រជាជន​កម្ពុជា និង​មាន​ពេល​ខ្លះ​ពេល​ដែល​ស្រុក​ទេស​ជួប​វិបត្តិ​គ្រោះ​រាំង​ស្ងួត គេ​ក៏​រាំ​ល្ខោនខោល​ដើម្បី​សុំ​ទឹកភ្លៀង​ផង​ដែរ ។ ម្យ៉ាងទៀត ទម្រង់​ល្ខោនខោល​នេះ ជា​ទម្រង់​ដែល​មាន​សុទ្ធតែ​សិល្បករ​ប្រុស​ៗ​ជា​អ្នក​រាំ សូ​ម្បី​តែ​តួអង្គ​ស្រី​ដូច​ជា​តួ​នាង​សីតា នាង​ម​ណ្ឌោ​គិរី នាង​បុញ្ញ​កាយ ឬ​នាង​សុវណ្ណ​មច្ឆា​ក៏​ដោយ ។
ទម្រង់​ល្ខោន​នេះ បាន​បន្សល់​នូវ​ច​ម្ង​ល់​ដ៏​យូរលង់​មួយ​នៅ​ក្នុង​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​។ គេ​ច្រើន​ចោទសួរ​ថា តើ​មក​ពី​ហេតុ​អ្វី​បានជា​ចាស់​បុរាណ​ខ្មែរ​យក​សិល្បករ​ប្រុស​មក​ឱ្យ​ដើរ​ជា​តួ​ស្រី​ដូច្នេះ ?
ចំពោះ​សំណួរ​ខាងលើ​នេះ យើង​មិនឃើញ​មាន​ចម្លើយ​ណា​ឆ្លើយ​បាន​ច្បាស់លាស់ ឬ​ក៏​កត់ត្រា​ទុកជា​លាយលក្ខណ៍អក្សរ​ទេ ។ ប៉ុន្តែ​ជា​ទូទៅ​យើង​សង្កេត​ឃើញ​មាន​មតិ​ពីរ ដែល​ទាក់ទិន​ទៅ​នឹង​សំណួរ​នេះ ហើយ​បាន​ក្លាយទៅជា​ការ​និយម​និយាយ​បន្ត​គ្នា​តាំងពី​យូរណាស់​មក​ហើយ​រហូត​ដល់​សព្វ​ដែល​ថ្ងៃនេះ​។
(​នៅ​មាន​ត​)















Comments

Popular posts from this blog

ប្រវត្តិព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតន...

ប្រវត្តិខេត្តកំពត

ពាក្យកំពតមានការពន្យល់ពីរបែបផ្សេងទៀត ៖ ១-តាមសម្តីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះកំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួួយដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិ កំពត ។ ផែនថ្មនោះមានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត ។ អ្នកស្រុកឱ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា ។ ២-នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ ។ ប៉ុន្តែទីកន្លែងនោះនៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត ។ យើងមានទំនោរទៅលើមតិមួយនៃការបកស្រាយទាំងពីរចុងក្រោយដែលសមស្របអាចទទួលយកពីបណ្តាជនអ្នកចេះដឹងដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ ។ ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង «កំៗ» ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា ។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ «កំៗ» ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរ ។ ១-តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀម...

How the submersible Titan met its demise. Details inside

Death was instant and not suffocation, How the submersible Titan met its demise. Details inside By Tuhin Das Mahapatra Uncover the tragic fate of OceanGate's Titan submersible as it suffers a catastrophic implosion during its expedition to the Titanic wreckage site. The Titan submersible, operated by OceanGate Expeditions to explore the wreckage of the sunken Titanic off the coast of Newfoundland dives in an undated photograph.(via REUTERS/file) After an extensive four-day search for OceanGate’s Titan submersible, the devastating conclusion has been reached. The US Coast Guard has confirmed the unfortunate demise of all five passengers aboard OceanGate's ill-fated submersible. The vessel suffered a “catastrophic implosion” during its journey toward the iconic Titanic shipwreck. The debris of the submersible has been discovered on the sea floor, approximately 500 meters away from the bow of the historic Titanic wreckage. In this comprehensive article,  Hindustan Times  delves i...