Skip to main content

អំពីរខ្ញុំ

អំពីរខ្ញុំ
  • ជាដំបូងសូមស្វាគមន៍ចូលមកកាន់គេហទំព័រខ្មែរសម័យថ្មីដ៏តូចមួយនេះ
ប្លក់នេះបង្កើតដែលបង្កើតឡើងសំរាប់រៀនសិក្សាដោយខ្លួនខ្ញុំបាទផ្ទាល់ សំរាប់ធ្វើការក្សាទុកឯកសារបន្តិបន្តួចនៅលើវា នឹងសំរាប់តភ្ជាប់ ទៅកាន់គេហទំព័រនានានៅលើបណ្តាយអ៊ីធើណិត ។ ហើយក្នុងការបង្កើតប្លក់នេះគឺខ្ញុំបាទមានគោលបំណងចង់ជួយធ្វើការអបរំផ្សព្វផ្សាយបង្កើនការយល់ដឹង និងធ្វើការចែករំលែក នូវចំនេះដឺងក៏ដូចជាអ្វីៗមួយចំនួនដែលខ្ញុំបានរៀន​ និងតាមរយៈការស្រាវជ្រាវ ឬតាមរយៈការសិក្សាជាដើមដើម្បីធ្វើការចែកជូនដល់ បងប្អូនដែលនិយមគាំទ្រជាប្លក់​ ពិភពចំណេះដឹង។ ហើយម្យ៉ាងវិញទៀតគេហទំព័រមួយនេះមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ និងមានប្រសិទ្ធិភាព ដើម្បីផ្តល់ឪកាសដល់សិស្សនិសិត្ស ក៏ដូចជាប្រិយមិត្តទូទៅអាចធ្វើការស្វែងរក​នូវឯកសារមួយចំនួនពីក្នុងគេហទំព័រមួយនេះបានផងដែរ ឬអ្វីផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ។ 
  • ​ ព័ត៌មានទាក់ទងជាមួយរូបខ្ញុំបាទផ្ទាល់ និងជីវិតដ៏ពិតរបស់ខ្ញុំ
       ខ្ញុំបាទឈ្មោះ ខៀវ សំបូរ (KHIEV SAMBO )មានស្រុកកំណើតនៅភូមិ ឬស្សីជួរ ឃុំ ស្ដេចគង់ខាងត្បួង ស្រុក បន្ទាយមាស ខេត្ត កំពត​​ កើតថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ១៩៩៥ ក្នុងត្រគោលគ្រួសារជីវភាពមធ្យមមួយនៅតំបន់ដាចស្រយាលមួយប្រមាណជាង៨០គីឡូម៉ែតពីទីរួមខេត្តកំពត។
ខ្ញុំបាទមានបងប្អូនសុទ្ធតែប្រុសចំនួន៣នាក់ខ្ញុំជាកូនទី០២ ហើយពួកយើងជាកូនអ្នកស្រែចំការ ដោយកម្មអកុសលអំឡុងឆ្នាំ ២០០៧  បងប្រុសរបស់ខ្ញុំក៏បានលាចាកលោកនេះទៅ ។ចាប់តាំងពីពេលនោះមកកិច្ចការផ្ទះនៅក្នុងគ្រួសារមួយចំនួនក៏ត្រូវបានធ្លាក់មកលើខ្ញុំ។
  • សេចក្តីលំបាកក្នុងការធ្វើដំណើរទៅសិក្សា
ជាការពិតណាស់ដោយសារតែ សាលារៀននៅឆ្ងាយពីលំនៅដ្ឋានគឺមានការលំបាកក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ព្រោះថាត្រូវធ្វើ​ដំណើរ​ដោយថ្មើរជើង និងត្រូវឆ្លងទឹកព្រែកទៀតផង ប៉ុន្ដែខ្ញុំនៅតែខំប្រឹងតស៊ូទៅរៀននៅសាលាដូចក្មេងដ៏ទៃដែរ ។
  • ថ្នាក់បឋមសិក្សា
ពេលខ្ញុំមានអាយុ៧ឆ្នាំ(២០០២-២០០៣)ម្តាយរបស់ខ្ញុំគាត់បានបញ្ជូនខ្ញុំអោយទៅរៀន នៅសាលារៀន " ដើមស្នាយ "តែដោយសារខ្ញុំជាក្មេងកំហូច ខ្ញុំតែងតែមិនចូលថ្នាក់  ដែលខ្ញុំបានរៀនឡើយព្រោះខ្លាចគ្រូរបស់ខ្ញុំ ហើយមានពេលខ្លះទៅមិនដល់សាលាក៏មានដែរ  និងខ្ចិលឆ្លងទឹកព្រែក គឺខ្ញុំតែងតែត្រលប់មកផ្ទះវិញ ហើយប្រាប់ម្ដាយឪពុកខ្ញុំថា គ្រូគាត់មិន រៀនទេថ្ងៃនេះ ប៉ុន្ដែពួកគាត់ក៏ដឹងថានិយាយកុហក់គាត់ដែរ ថែមទាំងស្ដីថាខ្ញុំក្មេងខ្ចិលរៀនស្រូត គាត់ក៏នាំទៅសាលារៀងរាល់ពេលសិក្សា ព្រោះខ្លាចខ្ញុំគេចសាលទៀត។
ជាអកុសលទឺកជំននន់បានជន់ទឺកលិចផ្លូវ បណ្ដាយឲ្យខ្ញុំមិនអាចទៅរៀននៅសាលាកើត ក៏បានផ្លាស់ប្ដូរពីរសាលារៀន" ដើមស្នាយ "
ទៅរៀននៅសាលារៀនបឋបមសិក្សា" ទទូលស្រមរ " វិញ (២០០៣-២០០៤) និងបានបន្តទៅសិក្សានៅសាលារៀន" អនុវិទ្យល័យសង្គ្រោះជាតិ "ខ្ញុំបានរៀនបន្ត រហូតដល់បញ្ចាប់ថ្នាក់បឋមភូមិនៅក្នុងឆ្នាំ ២០០៩។ 
  • ជីវិតក្រោយបញ្ចប់ថ្នាក់បឋមភូមិ
ខ្ញុំជាអតីតសិស្សនៃសាលាវិទ្យាល័យ ហ៊ុន សែន អង្គរសុរភី ក្នុងឆ្នាំ២០១៣ ។​ ក្រោយមកដោយសារតែ​ស្រលាញ់ និងមានចិត្តជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ក៏បានសូមពុកម៉ែ ទៅបួសជាសាមណេរ ក្នុងវត្ត ពោធិ៍ធំភ្នំល្ងៀង  ដែលជាវត្ក ក្នុង ស្រុករបស់ខ្លួន ក្រោយពីបានបួសជាសាមណេរគង់នៅក្នុងវត្តបានមួយរយៈ ក៏បានសុំលាលោកគ្រូអធិការ ចេញទៅបន្តសិក្សានៅវត្តដែល មាន​សាលារៀន ហើយបានបន្ដសិក្សារហូត និងបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ ២០០១៧​ ។
  • ក្រោយបញ្ចប់ថ្នាក់ទី១២
សព្វថ្ងៃខ្ញុំជាអតីតសិស្សនិសិត្សម្នាក់ដែលបានសិក្សានៅសាលាកលវិទ្យល័យ ន័រតុន ( Norton​u Universiry ) ផ្នែកព័ត៌មានវិទ្យា ( IT )
ជាសិស្សជំនាន់ទី២២ (២០១៧-២០១៨) ។ បញ្ជាក់ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំ២០២១៕
  • សេចក្តីថ្លែងអំណរគុណចំពោះប្រិយមិត្ត
ជាចុងក្រោយខ្ញុំសូមអរគុណចំពោះប្រិយមិត្តទាំងអស់ដែលបានគាំទ្រនៅប្លក់ ពិភពចំណេះដឹង មួយនេះ​ហើយក៏សូមមេត្តខ័ណ្ខទ័យអភ័យទោសរាល់អក្ខរាវិរុទ្ធទាំងឡាយណា ខុស ឬលើសខ្វះត្រង់ចំនុចណាមួយនោះដោយក្តីមេត្តាអនុគ្រោះ ។ ព្រោះទាំងនេះគ្រាន់តែជាការសម្តែង នៅឆន្ទៈ ទស្សនៈ មតិយោបល់ ការអត្ថាធិប្បាយ បទពិព៍ណនាខ្លីៗ ជាចំហក្នុងន័យស្ថាបនា ដើម្បីរួមចំនែកក្នុងសង្គមអោយបានសកម្ម ។
គួរបញ្ចក់ផងដែលថាការបង្កើតប្លុកនេះគឺគ្រាន់តែជាការបង្កើនដើម្បីធ្វើការសិក្សាតែប៉ុណ្ណោះមិនបានធ្វើជាអជីវកម្មនោះទេ 
សូមអរគុណ....!





Comments

Popular posts from this blog

ប្រវត្តិព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតន...

ប្រវត្តិខេត្តកំពត

ពាក្យកំពតមានការពន្យល់ពីរបែបផ្សេងទៀត ៖ ១-តាមសម្តីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះកំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួួយដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិ កំពត ។ ផែនថ្មនោះមានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត ។ អ្នកស្រុកឱ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា ។ ២-នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ ។ ប៉ុន្តែទីកន្លែងនោះនៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត ។ យើងមានទំនោរទៅលើមតិមួយនៃការបកស្រាយទាំងពីរចុងក្រោយដែលសមស្របអាចទទួលយកពីបណ្តាជនអ្នកចេះដឹងដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ ។ ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង «កំៗ» ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា ។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ «កំៗ» ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរ ។ ១-តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀម...

How the submersible Titan met its demise. Details inside

Death was instant and not suffocation, How the submersible Titan met its demise. Details inside By Tuhin Das Mahapatra Uncover the tragic fate of OceanGate's Titan submersible as it suffers a catastrophic implosion during its expedition to the Titanic wreckage site. The Titan submersible, operated by OceanGate Expeditions to explore the wreckage of the sunken Titanic off the coast of Newfoundland dives in an undated photograph.(via REUTERS/file) After an extensive four-day search for OceanGate’s Titan submersible, the devastating conclusion has been reached. The US Coast Guard has confirmed the unfortunate demise of all five passengers aboard OceanGate's ill-fated submersible. The vessel suffered a “catastrophic implosion” during its journey toward the iconic Titanic shipwreck. The debris of the submersible has been discovered on the sea floor, approximately 500 meters away from the bow of the historic Titanic wreckage. In this comprehensive article,  Hindustan Times  delves i...