Skip to main content

Posts

Showing posts from September, 2018

ប្រវត្តិព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតន...

ប្រវត្តិខេត្តកំពត

ពាក្យកំពតមានការពន្យល់ពីរបែបផ្សេងទៀត ៖ ១-តាមសម្តីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះកំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួួយដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិ កំពត ។ ផែនថ្មនោះមានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត ។ អ្នកស្រុកឱ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា ។ ២-នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ ។ ប៉ុន្តែទីកន្លែងនោះនៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត ។ យើងមានទំនោរទៅលើមតិមួយនៃការបកស្រាយទាំងពីរចុងក្រោយដែលសមស្របអាចទទួលយកពីបណ្តាជនអ្នកចេះដឹងដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ ។ ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង «កំៗ» ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា ។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ «កំៗ» ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរ ។ ១-តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀម...

តោះសូមទៅទស្សនាតំបន់ទេសចរណ៍សំខាន់ៗនៅក្នុង​ខេត្ដ​កំពតមានអ្វីខ្លះ

ខេត្ដកំពត ជា​ខេត្ត​លំដាប់​លេខ​បី​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ ហើយ​មាន​ព្រំ​ប្រទល់​ខាង​កើត​ជាប់​ប្រទេស​វៀតណាម​រហូត​ដល់​ខាង​ត្បូង​ជាប់​ឈូង​សមុទ្រសៀម។ ខេត្ត​នេះ​មាន​ស្ថាបត្យកម្ម​បន្សល់​ពី​អាណានិគម​គួរ​អោយ​ចាប់​អារម្មណ៍ ការទាក់ទាញ​ពី​ទេសភាព​ធម្មជាតិ និង​វាល​ជនបទ​ដ៏​ស្រស់ស្អាត​ដែល​ធ្វើ​អោយ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​គេ​ចូលចិត្ត​ទៅ​ទស្សនា​បំផុត​ ពី​ប្រជាជន​ក្នុង​ប្រទេស ជនបរទេស និង​ថ្មីៗ​នេះ​ក៏​មាន​ទេសចរ​ផង​ដែរ។ ខេត្ដ​កំពត​ ​មាន​បរិយាកាស​ស្ងប់​ស្ងាត់ និង​ទាក់ទាញ ជា​ទីក្រុង​តូច​ដែល​ងាយ​ស្រួល​នឹង​ចូលចិត្ត ទេសចរ​ជា​ច្រើន​ដែល​ស្នាក់​ នៅ​ក្នុង​ខេត្ត​នេះ​សម្រាក​តាម​មាត់​ស្ទឹង​ ដែល​គេ​អាច​ហែល​ទឹក​ដែល​ពោរ​ពេញ​ដោយ​ភាព​ត្រជាក់ ឬ​អាច​ជិះ​ទូក​លេង​ក្នុង​ស្ទឹង។ កំពតមាន​អ្វី​ច្រើន​ជាង​ទីក្រុង​មាត់​ស្ទឹង​សម្រាប់​សម្រាក។ ខេត្ត​នេះ​មាន​ទី​កន្លែង​អស្ចារ្យ​បែប​ប្រវត្តិ​សាស្រ្ត​និង​ធម្មជាតិ​ជា​ច្រើន​ដែល​អាច​ទៅ​ទស្សនា​បាន​ និង​បម្រើ​ជា​ច្រក​ចូល​ឆ្ពោះ​ទៅ​កាន់ ឧទ្យាន​ជាតិ​បូកគោ, ឆ្នេរសមុទ្រកែប,ទឹកឈូ ​ដែល​មាន​ទឹក​ហូរ​ខ្លាំង​និង​ស្រស់​ស្អាត និង​កន្លែង​គួរ​អោយ​​ទាក់​ទាញ​​ផ្សេង​ទៀ...

អំពីរខ្ញុំ

អំពីរខ្ញុំ ជាដំបូងសូមស្វាគមន៍ចូលមកកាន់គេហទំព័រខ្មែរសម័យថ្មីដ៏តូចមួយនេះ ប្លក់នេះបង្កើតដែលបង្កើតឡើងសំរាប់រៀនសិក្សាដោយខ្លួនខ្ញុំបាទផ្ទាល់ សំរាប់ធ្វើការក្សាទុកឯកសារបន្តិបន្តួចនៅលើវា នឹងសំរាប់តភ្ជាប់ ទៅកាន់គេហទំព័រនានានៅលើបណ្តាយអ៊ីធើណិត ។ ហើយក្នុងការបង្កើតប្លក់នេះគឺខ្ញុំបាទមានគោលបំណងចង់ជួយធ្វើការអបរំផ្សព្វផ្សាយបង្កើនការយល់ដឹង និងធ្វើការចែករំលែក នូវចំនេះដឺងក៏ដូចជាអ្វីៗមួយចំនួនដែលខ្ញុំបានរៀន​ និងតាមរយៈការស្រាវជ្រាវ ឬតាមរយៈការសិក្សាជាដើមដើម្បីធ្វើការចែកជូនដល់ បងប្អូនដែលនិយមគាំទ្រជាប្លក់​  ពិភពចំណេះដឹង ។ ហើយម្យ៉ាងវិញទៀតគេហទំព័រមួយនេះមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ និងមានប្រសិទ្ធិភាព ដើម្បីផ្តល់ឪកាសដល់សិស្សនិសិត្ស ក៏ដូចជាប្រិយមិត្តទូទៅអាចធ្វើការស្វែងរក​នូវឯកសារមួយចំនួនពីក្នុងគេហទំព័រមួយនេះបានផងដែរ ឬអ្វីផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ។  ​  ព័ត៌មានទាក់ទងជាមួយរូបខ្ញុំបាទផ្ទាល់ និងជីវិតដ៏ពិតរបស់ខ្ញុំ        ខ្ញុំបាទឈ្មោះ  ខៀវ សំបូរ (KHIEV SAMBO ) មានស្រុកកំណើតនៅភូមិ  ឬស្សីជួរ  ឃុំ  ស្ដេចគង់ខាងត្បួង  ស្រុក  បន្ទាយមាស  ខេត្ត ...

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា  យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» អត្ថាធិប្បាយ​ថា ពាក្យ​ថា «​ខោ​ល​» ឬ «​ល្ខោនខោល​» បើ​តាម​សង្ឃដីកា​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​បាន​កត់​ទុក​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១០២​ថា ៖ ខោល​គឺជា​ពួក​ល្ខោន​ប្រុស រឿង​«​រាមកេរ្តិ៍ » ។ ចំពោះ​លោក​ហ្ស​ក សឺ​ដេ​ស វិញ បើ​តាម​ប្រសាសន៍​របស់​លោក​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ស្រង់​យក​មក​ចុះ​ក្នុង​កម្រង​សិក្សា​កថា «Annale de l’ URBA No 1» បោះពុម្ព​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១៥៧​ថា​៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះ​សម្រាប់​លោក​សឺ​ដេ​ស ល្ខោនខោល​គឺជា «​ល្ខោន​នៃ​របាំ​ស្វា​» ។ ចំណែក​អ្នកឧកញ៉ា​ទេព​ពិ​ទូរ ក្រ​សេ​មគ​ន្ថ​បណ្ឌិត​វិញ នៅ​ក្នុង​ទស្សនាវដ្តី​កម្ពុជ​សូ​រិ​យា​លេខ​៣ ខែមីនា ឆ្នាំ​១៩៤៨ លោក​បាន​ពោល​ថា​៖ «​ចំណែក​ល្ខោនខោល​នោះ គេ​កំណត់​លេង​ចំពោះតែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់​គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេ​យ្យ​សាស្ត្រ គឺ​ល...