Skip to main content

តោះសូមទៅទស្សនាតំបន់ទេសចរណ៍សំខាន់ៗនៅក្នុង​ខេត្ដ​កំពតមានអ្វីខ្លះ



ខេត្ដកំពត

ខេត្ដកំពត ជា​ខេត្ត​លំដាប់​លេខ​បី​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ ហើយ​មាន​ព្រំ​ប្រទល់​ខាង​កើត​ជាប់​ប្រទេស​វៀតណាម​រហូត​ដល់​ខាង​ត្បូង​ជាប់​ឈូង​សមុទ្រសៀម។
ខេត្ត​នេះ​មាន​ស្ថាបត្យកម្ម​បន្សល់​ពី​អាណានិគម​​

ខេត្ត​នេះ​មាន​ស្ថាបត្យកម្ម​បន្សល់​ពី​អាណានិគម​គួរ​អោយ​ចាប់​អារម្មណ៍ ការទាក់ទាញ​ពី​ទេសភាព​ធម្មជាតិ និង​វាល​ជនបទ​ដ៏​ស្រស់ស្អាត​ដែល​ធ្វើ​អោយ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​គេ​ចូលចិត្ត​ទៅ​ទស្សនា​បំផុត​ ពី​ប្រជាជន​ក្នុង​ប្រទេស ជនបរទេស និង​ថ្មីៗ​នេះ​ក៏​មាន​ទេសចរ​ផង​ដែរ។

ខេត្ដ​កំពត​ ​មាន​បរិយាកាស​ស្ងប់​ស្ងាត់ និង​ទាក់ទាញ ជា​ទីក្រុង​តូច​ដែល​ងាយ​ស្រួល​នឹង​ចូលចិត្ត ទេសចរ​ជា​ច្រើន​ដែល​ស្នាក់​
នៅ​ក្នុង​ខេត្ត​នេះ​សម្រាក​តាម​មាត់​ស្ទឹង​ ដែល​គេ​អាច​ហែល​ទឹក​ដែល​ពោរ​ពេញ​ដោយ​ភាព​ត្រជាក់ ឬ​អាច​ជិះ​ទូក​លេង​ក្នុង​ស្ទឹង។

នៅ​ក្នុង​ខេត្ត​នេះ​សម្រាក​តាម​មាត់​ស្ទឹង

កំពតមាន​អ្វី​ច្រើន​ជាង​ទីក្រុង​មាត់​ស្ទឹង​សម្រាប់​សម្រាក។ ខេត្ត​នេះ​មាន​ទី​កន្លែង​អស្ចារ្យ​បែប​ប្រវត្តិ​សាស្រ្ត​និង​ធម្មជាតិ​ជា​ច្រើន​ដែល​អាច​ទៅ​ទស្សនា​បាន​ និង​បម្រើ​ជា​ច្រក​ចូល​ឆ្ពោះ​ទៅ​កាន់ ឧទ្យាន​ជាតិ​បូកគោ, ឆ្នេរសមុទ្រកែប,ទឹកឈូ ​ដែល​មាន​ទឹក​ហូរ​ខ្លាំង​និង​ស្រស់​ស្អាត និង​កន្លែង​គួរ​អោយ​​ទាក់​ទាញ​​ផ្សេង​ទៀត​នៅ​ភាគ​និរតី​ប្រទេស​កម្ពុជា។
ឧទ្យាន​ជាតិ​បូកគោ​មាន​ប្រជាប្រិយ​ខ្លាំង​ដោយ​សារ​មាន​អាកាសធាតុ​ត្រជាក់​តំបន់​ភ្នំ និង​ជា​កន្លែង​ដែល​គេ​ចូលចិត្ត​ទៅ​លេង​ពេញ​មួយ​ឆ្នាំ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ប្រទេស​ក៏​ដូចជា​ជនបរទេស។ ទេស​ភាព​​​នៅ​លើ​កំពូល​ភ្នំ​មាន​ការទាក់ទាញ​បំផុត ជា​ពិសេស​នៅ​ពេល​ព្រឹក​នៅ​ពេល​ដែល​គេ​អាច​ប៉ះ​ពពក និង​​មាន​កម្លាំង​ពី​ខ្យល់​អាកាស​តំបន់​ភ្នំ។
ការ​ទាក់ទាញ​ផ្សេង​ទៀត​បូក​រួម​ទាំង​ទឹក​ជ្រោះ ពពកវិល ដែល​ទឹក​ធ្លាក់​យ៉ាង​ខ្លាំង​ផ្ដល់​នូវ​ភាព​ត្រជាក់​និង​ស្រស់​ស្រាយ​ដល់​ទឹក​ដែល​អាច​មុជ​បាន។ ឆ្លង​កាត់​ផ្លូវ​មិន​ឆ្ងាយ​ប៉ុន្មាន តំបន់ ទឹកឈូ ក៏​ជា​កន្លែង​ទាក់​ទាញ​ទេសចរ​ដ៏​មាន​ប្រជាប្រិយ​មួយ​ទៀត​ដែរ។ រមណីយដ្ឋាន​ព្រែកអំប៉ាល់ រម្មណីយដ្ឋាន​កំពង់​ត្រាច​ និង​តំបន់​អភិរក្ស​បក្សី​អន្លង់​ព្រីង ក៏​ធ្វើ​អោយ​ទេសចរ​ឈប់​ទស្សនា​នៅ​កំពត​ដែរ។
ខាងក្រោម​នេះជា​តំបន់រម្មណីយដ្ឋាន​ពេញនិយម​មួយចំនួន​ដែល​ភ្ញៀវទេសចរ​តែង​តែ​ទៅទស្សនា​មិន​ដាច់​គ្រប់​រដូវកាល​បុណ្យទាននានា​។
១.ភ្នំ​បូកគោ​

ឧទ្យាន​ជាតិ​បូកគោ​មាន​ប្រជាប្រិយ​ខ្លាំង​ដោយ​សារ​មាន​អាកាសធាតុ​ត្រជាក់​តំបន់​ភ្នំ

ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​។​



២.ទឹកឈូ



រមណីយដ្ឋាន​ទឹកឈូ


កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។
រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​
កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​។
៣.ចម្ការ​ធុរេន​

ភ្លក់​រសជាតិ​ធុរេន​ខ្មែរ

ក្រោយ​ពី​កម្សាន្ត​រីករាយ​នៅ​ឯ​ទឹកឈូ​ រួចហើយ សូម​លោក​អ្នក​កុំ​ភ្លេច​ទៅកាន់​ចម្ការ​ធុរេន ដើម្បី​ភ្លក់​រសជាតិ​ធុរេន​កំពត​ឲ្យសោះ​។ ធុរេ​ន​កំពត​ល្បីល្បាញ​ទូទាំងប្រទេស​ថា​មាន​រសជាតិ​ផ្អែម​ត្រជាក់ចិត្ត​។ ធុរេ​ន​កំពត​ត្រូវបាន​គេ​ស្គាល់​ថា​មានឱជារស​ឆ្ងាញ់​ជាង​ធុរេន​ថៃ និង​មាន​តម្លៃ​ថោក​សមរម្យ​ទៀតផង​។​អ្នកទេសចរ​ដែល​មក​ទស្សនា​រមណីយដ្ឋាន​នានា ​នៅ​ខេត្ត​កំពត តែងតែ​ឈានចូល​ភ្លក់​រសជាតិ​ធុរេន​ខ្មែរ និង​ទិញ​យក​ទៅ​ផ្ញើ​បងប្អូន​។ ជាងនេះទៅទៀត ពួកគេ​ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ធុរេន​ដ៏​សែន​ឈ្ងុយឆ្ងាញ់​នេះ​។
៤.រមណីយដ្ឋាន​ព្រែក​ត្នោត

ណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ

​រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណី​យ​ដ្ឋាន​​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​    ​ព​ពួ​ក​​​​ សត្វ​​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។
រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវ​ជាតិ​លេខ​៤)​។



អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​។
៥.កំពង់ត្រាច
កំពង់ត្រាច ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​កំពត គឺជា​តំបន់​ទេសចរណ៍​មួយ​
កំពង់ត្រាច ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​កំពត គឺជា​តំបន់​ទេសចរណ៍​មួយ​។ តំបន់​ទេសចរណ៍​នេះ គឺជា​ស្រុក​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​។ នៅ​ពេល​លោក​អ្នកធ្វើដំណើរ​ពី​ខេត្ត​កំពត​ទៅ​ស្រុក​កំពង់ត្រាច លោក​អ្នកនឹង​បានឃើញ​ជនបទ​ស្រុក​ស្រែចម្ការ ដែល​មាន​ទេសភាព​គួរ​ជាទី​ពិចពិល​រមិលមើល​។
កំពង់ត្រាច ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​កំពត គឺជា​តំបន់​ទេសចរណ៍​មួយ​



ក្នុងចំណោម​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​នៅ​ក្រុង​កំពត ភ្នំ​សេ​ដា​អន​ក៏​ជា​កន្លែង​ដែល​ទាក់ទាញ​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​មួយ​ដែរ​។​កំពត​ដែល​គួរ​ឲ្យចាប់ចិត្ត គឺជា​ក្រុង​មាត់សមុទ្រ​មួយ​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ដោយ​មាន​ផ្ទៃក្រឡា​ប្រមាណ​ ៤.៨៧៨​គីឡូម៉ែត្រ​ការ៉េ និង​មាន​ចម្ងាយ​ ១៤៨​គីឡូម៉ែត្រ ​ពី​រាជធានី​ភ្នំ​ពេញ​​​ ក្រុង​កំពត​បាន​ស្រូបយក​អ្នកទេសច​រណ៍​ជាច្រើន​ចូល​មក​ទស្សនា​រមណីយដ្ឋាន​ នានា ដែល​មាន​នៅក្នុង​ក្រុង​នេះ​។
ជាងនេះទៅទៀត ក្រុង​នេះ​មាន​ប្រជាជន​រស់នៅ​ចំនួន​៥២៧.៩០៤​នាក់ ហើយ​ក៏​មាន​បេ​តិ​កភ័​ណ្ឌ​របស់​វៀតណា​ម និង​ចិន​នៅ​ទីនេះ​ផង​ដែរ​។​
៨.គុហា​កំពត​
​គុហា​កំពត គឺជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ទាក់​ទាញ


 ​នៅពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​កំពត លោកអ្នក​ត្រូវ​ដឹងថា មាន​រមណីយដ្ឋាន​ទេសចរណ៍​ជា ច្រើន​​កន្លែង​នៅក្នុង និង​នៅ​ក្បែរ​ទីនោះ​។​គុហា​កំពត គឺជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ទាក់​ទាញ​​។ គុហារ​នេះ​មិនមាន​អ្វី​ក្រៅ​ពី​ស្រទាប់​ថ្ម​កំបោរ ដែល​លោកអ្នក​អាច​មើលឃើញ​ស្នាមភ្លោះ​រវាង​ក្រុង​កំពត​និង​កែប​ឡើយ​៕






Comments

Popular posts from this blog

ប្រវត្តិខេត្តកំពត

ពាក្យកំពតមានការពន្យល់ពីរបែបផ្សេងទៀត ៖ ១-តាមសម្តីអ្នកចេះដឹងមួយចំនួនបានអះអាងថា ឈ្មោះកំពត បានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួួយដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិ កំពត ។ ផែនថ្មនោះមានកម្ពស់៣០សង់ទីម៉ែត្រ ដោយមានអមពីចំហៀងនូវផ្ទាំងសិលា តូចៗ២ទៀត ។ អ្នកស្រុកឱ្យឈ្មោះផ្ទាំងសិលាចារឹកនោះថា កំពត ហើយក្លាយជាវត្ថុសក្ការបូជា ។ ២-នៅខាងត្បូងបឹងកំពត គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀត ដែលមានទំហំធំ ហើយមានសណ្ឋានរូបរាងដូចត្រីក្រពត ស្ថិតក្នុងព្រៃគុម្ពោតមួយ ។ ប៉ុន្តែទីកន្លែងនោះនៅជ្រៅពោរពេញទៅដោយវាលភក់ ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ ។ ដូចនេះតំណតក្រោយមកពាក្យក្រពត ក៏ក្លាយទៅជាកំពត ។ យើងមានទំនោរទៅលើមតិមួយនៃការបកស្រាយទាំងពីរចុងក្រោយដែលសមស្របអាចទទួលយកពីបណ្តាជនអ្នកចេះដឹងដែលរស់នៅលើទឹកដីនោះពីយូរលង់ណាស់មកហើយ ។ ជាចុងក្រោយគេបានពន្យល់មួយបែបផ្សេងទៀត តែមិនសូវជាពិតប្រាកដប៉ុន្មានទេ គឺពាក្យកំពត បានចេញពីពាក្យថា កម្ពុជា ដែលមានសំឡេង «កំៗ» ដូចគ្នា ដែលជាឈ្មោះពីដើមមកនៃប្រទេសកម្ពុជា ។ ការបង្ហាញពន្យល់បែបសាមញ្ញនូវពាក្យ «កំៗ» ខាងលើនេះ ក៏គេមិនអាចទទួលយកបានដែរ ។ ១-តាមឯកសាររបស់លោក ឌឿ វ៉ាន់ បានសរសេរជូនមកក្រុមទំនៀម...

ប្រវត្តិព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតន...

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា  យោង​តាម​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» អត្ថាធិប្បាយ​ថា ពាក្យ​ថា «​ខោ​ល​» ឬ «​ល្ខោនខោល​» បើ​តាម​សង្ឃដីកា​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​បាន​កត់​ទុក​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១០២​ថា ៖ ខោល​គឺជា​ពួក​ល្ខោន​ប្រុស រឿង​«​រាមកេរ្តិ៍ » ។ ចំពោះ​លោក​ហ្ស​ក សឺ​ដេ​ស វិញ បើ​តាម​ប្រសាសន៍​របស់​លោក​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ស្រង់​យក​មក​ចុះ​ក្នុង​កម្រង​សិក្សា​កថា «Annale de l’ URBA No 1» បោះពុម្ព​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១៥៧​ថា​៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះ​សម្រាប់​លោក​សឺ​ដេ​ស ល្ខោនខោល​គឺជា «​ល្ខោន​នៃ​របាំ​ស្វា​» ។ ចំណែក​អ្នកឧកញ៉ា​ទេព​ពិ​ទូរ ក្រ​សេ​មគ​ន្ថ​បណ្ឌិត​វិញ នៅ​ក្នុង​ទស្សនាវដ្តី​កម្ពុជ​សូ​រិ​យា​លេខ​៣ ខែមីនា ឆ្នាំ​១៩៤៨ លោក​បាន​ពោល​ថា​៖ «​ចំណែក​ល្ខោនខោល​នោះ គេ​កំណត់​លេង​ចំពោះតែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់​គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេ​យ្យ​សាស្ត្រ គឺ​ល...